លតឆា

លតឆា
 +គ្រឿងផ្សំ

  • លត ៤០០ ក្រាម
  • បង្គា ១០០ ក្រាម បកសំបកយកក្បាលចេញ
  • សណ្តែកបណ្តុះ ១០០​ ក្រាម
  • ផ្កាកាឆាយ ២០០ ក្រាម កាត់ប្រវែង ៣ ថ្នាំងដៃ
  • ខ្ទឹមស ២ កំពឹស ដំឲ្យបែក
  • ម្រេច ១ ចុងស្លាបកាហ្វេ
  • ទឹកស៊ីអ៊ីវដាក់ពេលញ៉ាំ
  • ទឹកម្ទេសដាក់ពេលញ៉ាំ
  • ស៊ុត ១ គ្រាប់
  • ប្រេងឆា
  • ជ្រក់ខ្ទឹមស ដាក់ពេលញ៉ាំ

+វិធីធ្វើ
ជា​ដំបូង​អ្នក​ត្រូវ​យក​ស៊ុត​មក​ដាក់​ចៀន​ឲ្យ​ឆ្អិន​សិន​ ប៉ុន្តែ​មិន​បាច់​ត្រឡប់​ស៊ុត​ដែល​ចៀន​នោះ​ទៅ​ម្ខាង​ទៀត​ទេ ​ដើម្បី​មើល​ទៅ​ឲ្យ​មាន​សោភ័ណ​ភាព​ពេល​ដាក់​ពី​លើ។​
ដាក់​ប្រេង​ឆា​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ​បន្ទាប់​មក​ដាក់​លត​ចូល​ឆា​ត្រឡប់​ទៅ​ ត្រឡប់​មក​ប្រហែល​ ៥-១០ ​នាទី ឬ​មើល​ទៅ​លត​ឡើង​៣. ដាក់​ប្រេងឆា​ចូល​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ​ដាក់​ខ្ទឹមស ​ដែល​បាន​ដំ​រួច​ ២ កំពឹស​ចូល​ពេល​ខ្ទឹម​ឈ្ងុយ​ដាក់​បង្គា​រួច​ឆា​ពីរ​បី​ត្រឡប់​ដាក់​ម្រេច​ ១ចុងស្លាប​ព្រាហាហ្វេ​រួច​ឆា​ទៀត​រហូត​ទាល់​តែ​បង្គា​ឆ្អិន​ទើប​ដាក់​ផ្កា​ កាឆាយ​ និង​សណ្តែក​បណ្តុះ​ចូល​ឆា​ចូល​គ្នា​ឲ្យ​ឆ្អិន​ដួស​ដាក់​ក្នុង​ចាន​រួច​យក​ ស៊ុត​ដែល​ចៀន​ឆ្អិន​ដាក់​ពី​លើជាការស្រេច៕

No comments:

Post a Comment

Pages