សង្វាក់បាត់ដំបងពិសេស
+ គ្រឿងផ្សំទឹកជ្រលក់
– ទឹកត្រី             1ចាន
– ទឹកខ្មេះ             1ចាន
– ស្ករស            2ចាន
– ទឹក(ឆ្អិន)            4ចាន
– សណ្តែកដីលីង            បន្តិច
– ម្ទេសម៉ាឡេ(ចិញ្ច្រាំ)        បន្តិច
– ខ្ទឹមក្រហម (ចិញ្ច្រាំ)         បន្តិច

+ វិធីធ្វើទឹកជ្រលក់
ដាំទឹកឱ្យពុះ រួចចាក់ស្ករស ទឹកត្រី ទឹកខ្មេះចូល ហើយកូរឱ្យចូលគ្នាសព្វ និងភ្លក្សមើលតាមចំណូលចិត្តជាការស្រេច។ ចំណែកឯសណ្តែកដី ម្ទេស និងខ្ទឹម ទុករោយពីលើមុនពេលទទួលទានជាមួយសង្វាក់ និងបន្លែផ្សំខាងលើ។

+ គ្រឿងផ្សំសង្វាក់ពិសេស
– នំបញ្ចុក
– បាញ់ហយ
– សាច់ជ្រូបីជាន់(ស្ងោរឆ្អិន)
– សាច់ប៉ាត់តេ
– សង្វាក់(បាត់ដំបង)
– ត្រសក់
– ជីគ្រប់មុខ
– ស្ពៃក្តោម
– សាឡាដ

    + វិធីធ្វើ
បេះបន្លែ និងលាងទឹកឱ្យស្អាត រួចរៀបបន្លែទាំងនោះព្រមជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតខាងលើដាក់ក្នុង ចាន ឬថាសធំមួយ រួចទុកមួយអន្លឺ។ រួចយកមកទទួលទានជាមួយនឹងទឹកជ្រលក់ (ទឹកត្រីផ្អែម) ជាការស្រេច៕

No comments:

Post a Comment

Pages