ចៀនប្រហិតត្រី + គ្រឿងផ្សំ - ប្រហិតត្រី ៨ខាំ - សណ្តែកគួ ៣ខាំ (ហាន់ល្អឹតៗ) - ម្ទេស ៦គ្រាប់ (តាមចំនូលចិត្ត ហាន់ល្អឹតៗ) - ខ្ទឹមក្រហម ១ដុំ (ហាន់ស្ដើងៗ) - ខ្ទឹមស ៣កំពឹស (ចិញ្រ្ចាំអោយម៉ត់) - ម្សៅឆា ៣ស្លាបព្រាបាយ - គ្រឿងបុក ៦-១០ស្លាបព្រាបាយ - អំបិល កន្លះស្លាបព្រាបាយ - ទឹកត្រី កន្លះស្លាបព្រាបាយ - ស្ករ ១ស្លាបព្រាបាយ - ម្សៅស៊ុប ១ស្លាបព្រាបាយ - ស្លឹកក្រូចសើច ១០-១៥ សន្លឹក (ហាន់ជាសរសៃៗ) - ប្រេងឆា + របៀបធ្វើ - លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ និងស្អិតល្អ។ - លាបប្រេងឆាលើដៃបន្តិច រួចពូតប្រហិតជាដុំសំប៉ែតៗ។ - ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់ប្រហិតដែលពូតរួចចៀនអោយឆ្អឹនល្អ ជាការស្រេច៕ ប្រភព ៖ khmerscoop
No comments:
Post a Comment