ស្ងោរជ្រក់ក្រៅឆ្នាំង
+ គ្រឿងផ្សំ- ស៊ុតឆ្អិនបករួច ៣គ្រាប់
- ផ្លែអំពិល ២គួរ ដំឲ្យបែក
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ជីនាងវងដាក់តាមការចូលចិត្តហាន់តូចល្មម
+ វិធីធ្វើ
ដំបូងត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះ (ទឹកមួយចានគោម) បន្ទាប់មកត្រូវមានចានគោមមួយ រួចហើយដាក់ អំពិល, អំបិល, ប៊ីចេង, ជីនាវង, ស៊ុត និងចាក់ទឹកដែលបានដាំពុះនោះចូល បន្ទាប់មកទៀតកូរវាឲ្យរលាយគ្រឿងផ្សំ និងចេញរស់ជាតិ រួចភ្លក់មើលទៅតាមការចូលចិត្តជាការស្រេច (សម្រាប់មួយចាន)។
ប្រភព៖ khtoem
No comments:
Post a Comment