បង្គាអាំងអំបិលម្ទេស
+គ្រឿងផ្សំ:- បង្គាស្រស់
- ម្ទេសដៃនាង
- ខ្ទឹមសរ
- អំបិល
- ក្រូចឆ្មារ
- ប្រេងឆា រឺ ប្រេងអូលីវ
+វិធីធ្វើ:
យកអំបិល ខ្ទឹមសរ និងម្ទេសដៃនាង មកបុកបញ្ចូលគ្នាអោយម៉ត់ បន្ទាប់មកយកក្រូចឆ្មាមួយចំហៀងមកច្របាច់លាយជាមួយគ្រឿងដែលបុកហើយ រួចបន្ថែមប្រេងអូលីវចូលបន្តិច បន្ទាប់មកយកគ្រឿងនេះទៅលាយច្របល់ជាមួយបង្គាទុកប្រាំនាទី ទើបយកមកដោតចង្កាក់ដើម្បីអោយខ្លួនបង្គាត្រង់ងាយស្រួលអំាង។
បង្គាអាំងនេះយើងអាចញាំុជ្រលក់ជាមួយ ទឹកត្រីកោះកុង រឺទឹកម្រេច តាមចំណូលចិត្តរបស់អ្នក។
No comments:
Post a Comment