ស៊ុបគីមឈី

ស៊ុបគីមឈី
+គ្រឿងផ្សំ:

  • សាច់ជ្រូកបីជាន់(សាច់Bacon)
  • ជ្រក់គីមឈី (ទុកជូជាងធម្មតា)
  • ជ្រក់គីមឈីធម្មតា 1/2 ចានចង្កឹះ
  • ចានចង្កឹះ
  • ស្លឹកខ្ទឹម (ខ្ទឹមខ្យល់) ហាន់បញ្ឆិតៗ 2 ដើម
  • តៅហ៊ូ 1/2ដុំ
  • ម្ទេសដៃនាង 2 ផ្លែ
  • ម្ទេសគ្រឿងកូរ៉េ(gochujang) 2 ស្លាបព្រាបាយ
  • ម្ទេសហ្មត់កូរ៉េ(gochugaru) 1 ស្លាបព្រាបាយ
  • ខ្ទឹមចិញ្ចាំ 2 ស្លាបព្រាបាយ
  • ទឹកសីអ៊ីវ 1 ស្លាបព្រាកាហ្វេ
  • ទឹក 3 ចានចង្កឹះ
  • អំបិល-ម្រេច
  • ប្រេងឆាប្រេងល្ង  1/2 ស្លាប ព្រាបាយ

+វិធីធ្វើ

  1. ប្រលាក់សាច់នឹងប្រេងល្ង-ប្រេងឆា-អំបិល-ម្រេច ។ ដាំឆ្នាំងឲ្យក្តៅ ដាក់សាច់ជ្រូកចូលរំលីង1នាទី
  2. ដាក់ម្ទេសគ្រឿងកូរ៉េចូល ឆាទាល់តែសាច់ឡើងស
  3. ចាក់ទឹក ដាក់ជ្រក់គីមឈីចូល រំងាស់ដោយបើកភ្លើងតិចៗ
  4. ដាក់ទឹកស៊ីអីវ ម្ទេសហ្មត់កូរ៉េ ខ្ទឹមចិញ្ចាំ រំងាស់20-30នាទីទៀត
  5. ដាក់ម្ទេសហាន់ ស្លឹកខ្ទឹមហាន់ តៅហ៊ូ អំបិល ម្រេច រំងាស់ទុក១នាទីជាការស្រេច។

No comments:

Post a Comment

Pages