ឡាបត្រីរ៉ស់

ឡាបត្រីរ៉ស់
+គ្រឿងផ្សំ៖

  • ត្រីរ៉ស់ ហាន់ជាដុំៗជ្រុង តូចល្មម ( សាច់សុទ្ធ )
  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាបន្តិច និង មួយចំណែកទៀត ហាន់ស្ដើង
  • ស្លឹកក្រូចសើច ហាន់ស្ដើងៗ
  • ជីបន្លា ហាន់តូចៗល្មម
  • ក្រូចឆ្មា
  • អង្ករលីង ( បុកអោយម៉ត់ )
  • ទឹកត្រី ស្ករស ម្សៅស៊ុប

+វិធីធ្វើ៖

  1. យកត្រីដែលហាន់រួច មកស្រុះជាមួយទឹកពុះ អោយឆ្អិន និងបាត់ឆ្អាប រួចស្រង់ចេញ ទុកមួយអន្លើរ
  2. យកចានស្អាតមួយមកដាក់ទឹកក្រូចឆ្មា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ដែលបានបុកនោះ កូរចូលគ្នាអោយសព្វ រួចដាក់ ស្លឹកក្រូចសើចខ្ទឹមស ខ្ទឹមក្រហម ម្ទេស ដែលហាន់ស្ដើងនោះចូល និង ស្ករស ទឹកត្រី ម្សៅស៊ុប កូរអោយសព្វ ភ្លក់មើលអោយល្មមតាមការចូលចិត្ត
  3. បន្ទាប់មកដាក់អង្ករលីង ហើយដាក់ត្រីចូល ( ដោយប្រើដៃថ្នមៗ ដើម្បីកុំអោយបែកសាច់ត្រី ) កូរអោយសព្វចូលជាតិ បន្ទាប់មកដាក់ជីបន្លាចូល រួចជាការស្រេច ។

No comments:

Post a Comment

Pages