ពងទាចៀនជូរអែម
+គ្រឿងផ្សំ៖- ពងទា
- អំពិលទុំ ម្ទេស
- ទឹកត្រី ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប
- ស្លឹកខ្ទឹម
+វិធីធ្វើ៖
- យកពងទាមកចៀន អោយឆ្អិន រឺ ជ័រភ្នៅ ( តាមការចូលចិត្ត ) ហើយយកមកកាត់ជាដុំតូចល្មម រួចទុកមួយអន្លើរ ។
- យកចានថ្មីមួយ ដាក់អំពិលទុំ ម្ទេស ទឹកត្រី ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប កូរចូលគ្នាអោយសព្វ។
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹកសចិញ្ច្រាំចូលបំពងអោយឈ្ងុយ ហើយដាក់ទឹកអំពិលទុំដែលយើងបានលាយរួច កូរអោយសព្វអោយឡើងស្អិតបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត។
- បន្ទាប់មកដាក់ពងទាចូល ត្រលប់ចុះត្រលប់ឡើងអោយសព្វចូលជាតិ រួចដួសដាក់ចាន រោយស្លឹកខ្ទឹមពីលើ រួចជាការស្រេច ។សាកមើល ងាយស្រួលធ្វើ ហើយរស់ជាតិក៌មិនអន់ដែរ។
No comments:
Post a Comment