ញាំមឹកបង្គា

+គ្រឿងផ្សំ

 
ទឹកញាំ ៖
ទឹកត្រី២វែក
ស្ករ១វែក
ទឹកក្រូចឆ្មារច្របាច់១វែក
ខ្ទឹមសមួយមើមធំ
ម្ទេសខ្ចីលាយម្ទេសទុំ 


+របៀបធ្វើ
 
១- បុកខ្ទឹមនិងម្ទេស អោយម៉ដ្ឋ ហើយយកទៅលាយជាមួយទឹកត្រី ស្ករ និងក្រូចឆ្មារ កូរអោយសព្វទុកមួយអន្លើ។
២- លាងមឹកនិងបង្គា អោយស្អាត ស្រុសទឹកក្តៅមួយនាទី ស្រង់ចេញ ហើយហាន់ជាបន្ទះៗ តាមចំណូលចិត្ត។
៣- ហាន់ស្លឹកគ្រៃ ខ្ទឹមបារាំង និង ម្ទេសប្លោក ជាបន្ទះស្តើងៗ។
៤- ច្របល់មឹកនិងបង្គា ជាមួយទឹកត្រី អោយសព្វ បន្ទាប់មក ទើបថែមបន្លែខាងលើ លាយអោយសព្វ។
៥- មុននឹងទទួលទាន សូមរោយជីរបន្លា ថែមពីលើ ដើម្បីជួយកាត់ចំអាប។


 ប្រភពៈ food-khmer
 

No comments:

Post a Comment

Pages