នំល្ពៅ
#គ្រឿងផ្សំ-ល្ពៅឈូស ១គីឡូកន្លះ
- ម្សៅខ្សាយ ៣០០ក្រាម
- សាច់ដូង ១ចាន
- ស្ករស ២៥០ក្រាម
- អំបិល កន្លះស្លាបព្រាបាយ
- ខ្ទិះដូង ៣០០មីលីលីត្រ
- ស្លឹកចេក កាត់ប្រវែង ១-១ចង្អាមកន្លះ (ស្លឹកស្រពាប់ ឬស្រស់ទឹកក្តៅ)
#របៀបធ្វើ
- ដំបូងយកល្ពៅដែលបានឈូសរួចមកលាយជាមួយ អំបិល, ស្ករស, ម្សៅ, សាច់ដូង និងខ្ទិះដូង រួចហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសប់ល្អ។
- ចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក រួចហើយចូកល្ពៅដែលបានលាយរួចរាល់ហើយដាក់ ៣ស្លាបព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលចង់បាន (ដូចរូប) ធ្វើដូចនេះរហូតទាល់តែអស់
- យកនំដែលវេចបានដាក់ចំហុយ ស្មានមើលប្រហែលជា ៤០-៤៥នាទីនោះអ្នកអាចស្រង់យកមកភ្លក់ ឬញ៉ាំវាបានហើយ៕
ប្រភព app
No comments:
Post a Comment