បង្អែមគ្រាប់ខ្នុរ‬

 
បង្អែមគ្រាប់ខ្នុរ‬
+ គ្រឿងផ្សំ‬៖
- សណ្តែកបាយ ២៥០ក្រាម
- ស្ករស ២០០ក្រាម (បើមិនចូលចិត្តផ្អែម បន្ថយស្ករបន្តិចក៏បាន)
- ខ្ទិះដូង អំបិល១ចឹប
- ពងទា ឫពងមាន់ ៥ (គោះយកតែពងក្រហម)

+ របៀបធ្វើ‬៖
- យកសណ្តែកបាយត្រាំទឹកប្រហែលជា៣ម៉ោង លាងសណ្តែកបាយអោយស្អាត ដាក់ទឹកខ្ទិះដូងចូល (កំពស់២សង់ទីម៉ែត្រពីសណ្តែកបាយ)
- រួចដាំបាយសណ្តែកកុំអោយជ្រាយ ទុកអោយត្រជាក់ លុញអោយតូចៗប៉ុនគ្រាប់ខ្នុរ ដាំទឹកស្ករអោយឡើងជើងអង្រង (ដាក់ស្ករអោយរាងច្រើនបន្តិច)
- រួចបន្ថយភ្លើងចង្ក្រានកុំអោយក្តៅខ្លាំងពេក យកសណ្តែកដែលលុញហើយ ជ្រលក់ពងមាន់ក្រហម(អត់យកផ្នែកស៊ុតសទេ)
-  រួចបង់ចូលក្នុងទឹកស្ករទុកអោយឆ្អិនរួចស្រង់ចេញរៀបដាក់ចានជាការស្រេច៕
ប្រភព app

No comments:

Post a Comment

Pages