ស៊ុបមាន់ខ្មៅ

ស៊ុបមាន់ខ្មៅ
+ គ្រឿងផ្សំ
- មាន់ខ្មៅ ១ក្បាល
- តាំងគួយ ៩ក្រាម
- មៀនក្រៀម ៥០ក្រាម
- ផ្សិតក្រៀម ៥០ក្រាម
- ដុំខ្នរ ១ ដុំ
- ស្រាចិន ១ស្លាបព្រាបាយ
- ខ្ញីចាស់ចិតចំណិតស្តើងៗ ៦ចំណិត
- អំបិល ១ស្លាបព្រាកាហ្វេ
+ វិធីធ្វើ
១. លាង​មាន់​អោយ​ស្អាត​កាត់​ដុំៗ ​ហើយ​លាង​ទឹក​ម្តង​ទៀត ​បន្ទាប់​មក​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ ​ដាក់​អំបិល​ចូល​រួចស្រុះ​សាច់​មាន់​ដែល​កាប់​ដុំៗ​នោះ​។
២. រៀប​ចំ​គ្រឿង​ថ្នាំ​ចិន​(តាំង​គួយ​ មៀន​ក្រៀម​ ​និង​ផ្សិត​ក្រៀម)​ ​នៅ​បាត​ឆ្នាំង​​រួច​​រៀប​​សាច់​​មាន់​​ដែល​​ស្រុះ​រួច​ដាក់​ពី​លើ ​បន្ទាប់​មក​រៀប​ចំ​ខ្ញី​ចំណិត​ ដុំខ្នុរ និងច្រូចស្រាពីលើ ហើយ​ចាក់​ទឹក​ចូល​ល្មមលិច​សាច់ រួចគ្រប​គំរបឲ្យ​ជិតយកទៅរំងាស់រហូតសាច់ឆ្អិនផុយល្អជាការស្រេច៕
ប្រភព៖ khtoem

No comments:

Post a Comment

Pages