សម្លរម្ជូរព្រៃ
+ គ្រឿងផ្សំ- ត្រីប្រា, ត្រីឆ្លាំង ឬត្រីពោរ ៥០០ក្រាមកាត់កង់ជាដុំៗ តាមការចូលចិត្ត
- រំដេង ៤-៥ដុំ ចិតដំតិចៗពេលអាំងរួច
- ខ្ទឹមស ៣-៤កំពឹស
- គល់ស្លឹកគ្រៃ ២គល់ដំ
- ម្ទេស ៣ផ្លែ ឬតាមការចូលចិត្ត
- ម្ទេសផ្លោក ១ផ្លែធំ ចិតជាចំណិត
- ខ្ទឹមក្រហម ៣ដុំ ចិតជាចិណិតកុំតូចពេក
- ប៉េងប៉ោះជិតទុំ ៤-៥ផ្លែ ចិតជាចំណិតកុំតូចពេក
- ត្រប់ស្រួយ ៥ផ្លែ ចិតជាដុំ
- ស្លឹកម្រះព្រៅ ១ចាន
- ម្អម ១ចាប់ ហាន់កុំតូចពេក
- ក្រសាំង ២ស្លាបព្រាបាយ ឬតាមការចូលចិត្ត
- ប្រហុកចិញ្ច្រាំខ្ចប់ដុត ១ស្លាបព្រាបាយ ឬតាមការចូលចិត្ត
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
+ រំដេង, ខ្ទឹមស, គល់ស្លឹកគ្រៃ, ម្ទេស, ម្ទេសផ្លោក, ខ្ទឹមក្រហម ត្រូវអាំងឲ្យឈ្ងុយ
+ វិធីធ្វើ
១. មុនដំបូងត្រូវដាក់ឆ្នាំងដាំទឹកសម្លរឲ្យពុះ បន្ទាប់មកដាក់គល់ស្លឹកគ្រៃ រំដេង និងប្រហុក មួយសន្ទុះក្រោយមកសូមដាក់ត្រីចូលហើយគ្របទុកឲ្យពុះ។
២. នៅពេលដែលទឹកពុះ (ដងពពុះចេញ) ចាច់ផ្តើមបន្ថែមទឹកត្រី អំបិល ស្ករស ប៊ីចេង ក្រសាំង និងត្រប់ ស្រួយ ទុកមួយពុះទៀត។
៣. ពេលដែលពុះម្តងទៀតហើយ បន្ថែម ប៉េងបោះ ម្ទេស ម្ទេសផ្លោក ខ្ទឹមស និងខ្ទឹមក្រហមរួចគ្របទុករំងាស់ឲ្យចូលជាតិបន្តិចសិន។
៤. បន្ទាប់ពីរំងាស់បន្តិចរួចហើយ ដាក់ម្អម និងស្លឹកម្រះព្រៅចូលជាការស្រេច៕
ប្រភព៖ khtoem
No comments:
Post a Comment