ស៊ុបក្ដៅបែបចិន
+គ្រឿងផ្សំ៖ - តៅហ៊ូ ១ (ហាន់រួច)
- ផ្សិត (អាចរើសប្រភេទផ្សិតតាមចូលចិត្ត) ១កូនចាន
- ការ៉ុត ១ (ហាន់រួច)
- ប៉េងប៉ោង ១ (ហាន់រួច)
- សាច់ជ្រូកចិញ្ច្រាំ ១កូនចាន
- ស៊ុត ១គ្រាប់
- ស្លឹកខ្ទឹម ពីរបីដើម
- ទឹកខ្មេះ
- ម្រេច
- ម្សៅពោត
- ប្រេងល្ង
- អំបិល
+របៀបធ្វើ៖
ដាក់ទឹកក្នុងឆ្នាំងឬខ្ទះកម្ដៅ រួចស្រុះសាច់ជ្រូកចិញ្ច្រាំ និងបង់តៅហ៊ូ ផ្សិត ការ៉ុត និងប៉េងប៉ោះចូល។
លាយម្សៅពោត១ស្លាបព្រាជាមួយទឹកបន្តិច រួចចាក់ចូលក្នុងស៊ុប បង់អំបិល១ស្លាបព្រាបាយ ទឹកខ្មេះបីស្លាបព្រាបាយចូលកូរឲ្យសព្វ រួចចាក់ស៊ុតក្រឡុកចូល កូរឲ្យសព្វ រួចបង់ម្រេចម៉ដ្ឋមួយស្លាបព្រាកាហ្វេ និងប្រេងល្ងបន្តិច។
រម្ងាស់ស៊ុបឲ្យយូរបន្តិច រួចថែមស្លឹកខ្ទឹមចិញ្ច្រាំពីលើ ដួសដាក់ចាន អ្នកនឹងបានស៊ុបក្តៅបែបចិនមួយចានញ៉ាំ៕
ប្រភព៖ sabay
No comments:
Post a Comment