បង្អែមត្នោតខ្ទិះដូង
+គ្រឿងផ្សំ
- គ្រាប់ត្នោត ៥-៦ គ្រាប់
- ខ្ទិះដូង ១ ចានគោម
- ទឹក ១ ចានគោម
- ស្ករ ៥០-៦០ ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្លឹកតើយ ៥-៦ សន្លឹក
+វិធីធ្វើ៖
១) កាត់គ្រាប់ត្នោតជាដុំតូចៗល្មម
២) រម្ងាស់ខ្ទិះដូង ទឹក ស្ករ អំបិល និងស្លឹកតើយ រហូតដល់ពុះ
៣) យកស្លឹកតើយចេញ និងដាក់គ្រាប់ត្នោតចូល រួចរម្ងាស់ដោយប្រើភ្លើងក្តៅល្មម រយៈពេលប្រហែល ៥នាទី ជាការស្រេច៕
ប្រភព៖ sabay
No comments:
Post a Comment