វៀនជ្រូកខ្ទឹមម្រេច
+គ្រឿងផ្សំ៖ - ពោះវៀនជ្រូក ៥០០ក្រាម
- មើមខ្ទឹមសចិញ្ច្រាំជិតកន្លះកូនចាន
- ទឹកស៊ីអ៊ីវ កន្លះកូនចាន
- ស្ករស កន្លះកូនចាន
- ម្រេច ១ស្លាបព្រា
- អំបិល ១ស្លាបព្រា
- ម្សៅអង្ក ១កូនចាន
- ប្រេងឆាសម្រាប់ចៀន
- ជីវ៉ាន់ស៊ុយ២ដើម
+វិធីធ្វើ៖
ដំបូងយកពោះវៀនជ្រូកលាងឲ្យស្អាត រួចដាំទឹកឲ្យពុះដាក់ចូល។ ក្រោយស្ងោរឆ្អិនល្មមៗ ស្រង់វាឡើង ហាន់ជាកង់ៗ រួចយកមកប្រឡាក់គ្រឿងដែលមានរៀបរាប់ដូចខាងលើច្របល់ចូលគ្នា រួចទុករយៈពេល១៥នាទី ទើបដាក់ម្សៅតាមក្រោយ។ បន្ទាប់ពីពោះវៀនជ្រូកចូលជាតិហើយ យកទៅចៀនវាតែម្ដង៕
ប្រភព៖ sabay
No comments:
Post a Comment