ត្រីបំពងជូរអែម
+គ្រឿងផ្សំ៖

  • ត្រីទាំងមូល
  • ម្ទេស ខ្ទឹមសចិញ្ច្រាំ
  • ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
  • ទឹកម្ទេស ស្ករត្នោត ទឹកត្រី និងទឹកអំពិលទុំ
  • ស្លឹកខ្ទឹម រឺ ស្លឹកជីវាន់ស៊ុយ

+វិធីធ្វើ៖
ត្រីត្រូវកោសស្រកាចេញ លាងទឹកអោយស្អាត ហើយយកវាទៅបំពងនិងប្រេងឆា អោយឆ្អិនល្អមានពណ៌ក្រហមល្អហើយ ទើបដួសវាទុកមួយឡែក ដើម្បីអោយស្រក់ប្រេងអស់
ដាក់ខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាចូល ដាក់ខ្ទឹមស និងម្ទេស រំលីងវាអោយឈ្ងុយ ទើបដាក់ស្ករត្នោត ទឹកត្រី ម្សៅស៊ុប ទឹកម្ទេស ខ្ទឹមក្រហម និងទឹកអំពិលទុំ កូរវាអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( រស់ជាតិជូរអែម ) ទុកអោយឡើងស្អិតល្អហើយ ទើបយកវាទៅចាក់លើត្រី ដែលយើងបំពងទុកនោះអោយសព្វ ដោយការរោយជីវា៉ន់ស៊ុយ រឺ ស្លឹកខ្ទឹមពីលើ រួចជាការស្រេច ។

No comments:

Post a Comment

Pages