ស៊ុបស៊ូគី
+គ្រឿងផ្សំ ៖- សាច់គោ 200ក្រាម
- សាច់ជ្រូក 200g
- ថ្លើមជ្រូក 100g
- ក្បាលត្រីតឹកកែស្រុស 200g
- ប្រហិតមូល 100g
- គាវបង្គា 4-5ដុំ
- បង្គាស្រស់ 200g
- មឹកស្រស់ 300g
- មឹកជ្រក់ 200g
- ពពុះសណ្ដែកបំពង 100g
- ផ្សិតម្ជុល 200g
- ផ្សិតតុងកូវ 200g
- ផ្សិតចំបើង 100g
- ផ្សិតត្រចៀកកណ្ដុរ 100g
- ពោតផ្អែម 1-2កង់
- មីកញ្ចប់ 1ក្ចប់
- មីដុំ 1ដុំ
- មីសួ 1កញ្ចប់តូច
- ស្ពៃបូកគោ 100g
- ត្រកួន 80g
- តាំងឱ 80g
- ស្ពៃចង្កឹះ 80g
- ស្ពៃជើងទា 80g
- បន្លែភ្លៅកង្កែប 80g
- ល្ងសលីង 1ស្លាបព្រាបាយ
- ពងមាន់ឆៅ 1គ្រាប់
- ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L
+គ្រឿងសម្រាប់រម្ងាស់ទឹកស៊ុប ៖
- ឆ្អឹងមាន់ឆៅ 2Kg
- ឆៃថាវ 1មើម
- ប៉ិកួៈ 1មើម
- ខ្ទឹមបារាំង 1មើមតូច
- ដើមខ្ទឹមខ្យល់ 80g
- ដើមឃិនឆាយធំ 80g
- អំបិល 1ចឹប
- ប្រេងល្ង 1ចឹប
- ទឹកធម្មតា 6L
+វិធីធ្វើស៊ុបស៊ូគី ៖
- យកឆ្នាំងជ្រៅមួយមកដាក់ឆ្អឹងមាន់ឆៅ ដាក់ឆៃថាវ ប៉ិកួៈ ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ រោយអំបិលដាក់ទឹកចូលយកទៅរម្ងាស់ដោយប្រើភ្លើងតិចៗរយ:ពេល 1-2ម៉ោង សឹមត្រងយកតែទឹកថ្លាៗមកប្រើ។
- បកសម្អាត លាងបន្លែ និងគ្រឿងផ្សំដទៃទៀត រួចទុកឲ្យស្រស់ទឹក។
- ដាក់ទឹកស៊ុបចូលឆ្នាំងភ្លើង ដាក់ទឹកស៊ីអ៊ីវបន្តិច ម្សៅស៊ុបរ៉តឌីបន្តិច ត្រីសាច់ដាក់បន្លែបង្ការចូល ទទួលទានជាមួយទឹកតៅហ៊ូ ឬទឹកសៀង។
វិធីធ្វើទឹកតៅហ៊ូ ៖
ដាំ ឆ្នាំងខ្ទះដាក់ប្រេងឆាបន្តិច រួចដាក់ខ្ទឹមសចិញ្ច្រាំបំពងឲ្យឈ្ងុយ ចាក់តៅហ៊ូស្អុយចូល រួចដាក់ស្ករស ក្រូចឆ្មារ ទឹកដោះគោឆៅចូល កូរឲ្យរលាយសាច់មួយ ដល់ពុះ ភ្លក្សមើល ថែមថយរសជាតិតាមចូលចិត្ត។
វិធីធ្វើទឹកសៀង ៖
- ដាំឆ្នាំងឲ្យក្តៅបន្តិចដាក់ប្រេងឆាចូល ខ្ទឹមសចិញ្ច្រាំបំពងឲ្យឈ្ងុយ សឹមដាក់ទឹកសៀងផ្អែម (Hoisin sauce) ចូល ដាក់ទឹកស៊ុបបន្តិចចូល លាយស្ករស ប្រេងខ្យងបន្តិច ប្រេងល្ងបន្តិច ភ្លក្សមើល បើចង់ជូរអាចថែមទឹកក្រូចឆ្មារបន្តិច ពេលត្រជាក់រោយគ្រាប់ល្ងស (លីង) ចូល។
No comments:
Post a Comment