កង្កែបខ
+គ្រឿងផ្សំ ៖
- ភ្លៅកង្អែប
- ស្ករត្នោត
- ទឹកត្រី
- អំបិល
- ម្រេច
- ម្ទេស
+របៀបធ្វើ៖
- លាងកង្កែប អោយស្អាត
- ដាំទឹកអោយពុះ ស្រុះកង្កែប ហើយស្រង់ចេញមកវិញភ្លាម អោយអស់ជាតិរំអិល
- ហាន់ខ្ញីនិងស្លឹកខ្ទឹម ល្អិតៗ
- ចាក់ប្រេងពីរស្លាបព្រា ក្នុងឆ្នាំងមួយទៀត រួចដាក់ឆ្នាំងលើជើងក្រាន អោយក្តៅ
- ចាក់ខ្ញីនិងស្លឹកខ្ទឹមចូល បំពងអោយក្រហមងៅ
- ដាក់ស្ករត្នោតចូល កូរអោយស្អិតជើងអង្ក្រង ក្រហមងៅ
- ចាក់ទឹកត្រីចូល កូរអោយសព្វ
- ដាក់ម្រេចបុក និង ម្ទេសចូល កូរអោយសព្វ
- ដាក់សាច់កង្កែបចូល កូរអោយសព្វ ទើបចាក់ទឹករំងាស់ (សូមកុំដាក់ទឹកច្រើនពេក នាំអោយខើចរសជាតិលែងឆ្ងាញ់)
- រំងាស់ប្រហែល១០នាទី រួចភ្លក្សថែមថយសាបប្រៃផ្អែម តាមចំណូលចិត្ត
- ពេលដួសបរិភោគ សូមរោយគល់ខ្ទឹម ហាន់ប្រវែងពីរធ្នាប់ ពីលើកកង្កែប
- ទទួលទានជាមួយបាយស ឬ បាយក្តាំង
No comments:
Post a Comment