សម្លរ​ម្ជូរ​ត្រពាំង​ជូរ​សាច់​មាន់

សម្លរ​ម្ជូរ​ត្រពាំង​ជូរ​សាច់​មាន់
+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ ក្រាម (សាច់ជាប់ឆ្អឹង) កាត់ជាដុំៗ ស្ងោរឲ្យឆ្អិនទុកទឹកស្ងោរ (១ចានគោម)
- ត្រពាំងជូរ ៤០០ ក្រាម ចិតជាបន្ទះៗ មុន​យក​ទៅ​ស្លរ​ត្រូវលាង ៤-៥ ដង
- ខ្ទឹមស ៣កំពឹស
- រំដេង ៣ចំណិត
- គល់ស្លឹកគ្រៃ ២គល់ដំឲ្យ​បែក​
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ទឹកអំពិល ២ស្លាបព្រាបាយ
- ស្លឹកម្រះព្រៅ ១ក្តាប់
- ម្ទេស ១ផ្លែ ឬតាបំណូលចិត្ត ចិតបញ្ឆិតតូចៗដាក់​ពេល​ញ៉ាំ
+ វិធីធ្វើ
១. ជា​ដំ​បូង​ត្រូវ​ដាក់​ឆ្នាំង​ដាំ​ទឹក​សម្លរ​ឲ្យ​ពុះ​​ជាមុន​សិន បន្ទាប់​មក​ចាក់​ទឹក​ស្ងោរមាន់​ចូលគ្របគំរបទុក​ឲ្យ​ពុះ​ម្តងទៀត។
២. នៅ​ពេល​ដែល​ទឹកពុះ​ត្រូវបន្ថែមទឹក​ត្រី, ទឹកអំពិល, គល់ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, ម្សៅស៊ុប, ស្ករស និង​សាច់​មាន់គ្រប​គំ​រប​ទុក​​ប្រហែល​ ៥ នាទី ឬទឹកពុះ​យូរបន្តិចបន្ថែម​ត្រ​ពាំងចូលគ្របទុក​រហូត​ទាល់​តែ​ពុះទៀត​។
៣. ពេល​ដែល​ទឹក​សម្លរពុះ​អ្នក​គ្រាន់​តែ​បន្ថែម​ស្លឹក​ម្រះ​ព្រៅ​ទៅក្នុង​សម្លរ​ជា​ការ​ស្រេច ម្ទេស​ដាក់​ពី​លើ​សម្លរ​នៅ​ពេល​ដែល​អ្នក​ដួស​ដាក់​ចាន​៕

No comments:

Post a Comment

Pages