មាន់ខ្ជាប់បន្លែ
+គ្រឿងផ្សំ- ជើងមាន់ 2
- ការ៉ុត 1មើម
- ត្រសក់ផ្អ 1 ផ្លែ
- នឹងដើមខ្ទឹម
- ទឹកស៊ីអ៊ីវ 1
- ស្លាបព្រាបាយ,
- អំបិល 1/4
- ស្លាបព្រាកាហ្វេ
- ម្រេច
- ទឹកឃ្មុំ
+វិធីធ្វើ
- លាងសម្អាតការ៉ុត និងត្រសក់ផ្អ ហើយយកវាការហាន់ជាបន្ទះតូចៗ និងកាត់វាជាកង់ៗឲ្យស្មើនឹងប្រវែងនៃសាច់មាន់។
- យកកាំបិតវះយកឆ្អឹងចេញពីសាច់មាន់។
- បន្ទាប់មកអ្នកយកអំបិល និងម្រេចទៅរោយលើសាច់មាន់បន្តិច។
- បន្ទាប់មកចូរអ្នករៀបបន្លែឲ្យស្របទីនឹងសាច់មាន់ រុំវាឲ្យណែន លាបប្រេងឆាតាមស្រទាប់នីមួយៗ ប្រើក្រដាសទឹកប្រាក់សម្រាប់ដុតរុំពីលើវាឲ្យជិត
- បើកកំដៅចង្ក្រានឲ្យមានសីតុណ្ហភាពប្រហែល 320 អង្សាសេ សម្រាប់យកមាន់ទៅចំអិនទុកវារយៈពេល 25 នាទី។បន្ទាប់អ្នកយកវាចេញ និងទុកឲ្យវាមានសីតុណ្ហភាពត្រជាក់ និងកាត់វាជាកង់ៗ បន្ទាប់មករៀបវាដាក់ចានជាមួយនឹងបន្លែ និងធ្វើទឹកជ្រលក់តាមគ្រឿងផ្សំខាងលើជាការស្រេច៕
ប្រភព៖ konkhmerit7
No comments:
Post a Comment