ឆាត្រប់
គ្រឿងផ្សំ៖- សាច់ជ្រូក(យកសាច់សុទ្ធ)
- ត្រប់
- ខ្ទឹមបារាំង
- ប្រេងឆា ខ្ទឹមស ស្ករស ប្រេងខ្យង ម្រេច ទឹកត្រី
របៀបធ្វើ៖
- ចិញ្ច្រាំសាច់ជ្រូក
- ដុតត្រប រួចបកសំបកចេញ រួចត្រប់១កាត់ជា៣កំណាត់
- ចិញ្ច្រាំខ្ទឹមស
- ហាន់ខ្ទឹមបារាំង ទទឺងស្តើងៗ (ហាន់ដូចហាន់ឆាឡូកឡាក់)
- ចាក់ប្រេងឆាបន្តិចចូលខ្ទះ រួចហើយបំពងខ្ទឹមស រួចដាក់សាច់ជ្រូកចូល។ ឆាត្រលប់ចុះឡើង ចាក់ទឹកត្រីអោយឈ្ងុយ រួចដាក់ស្ករស ប្រេងខ្យងតាមរសជាតិដែលចូលចិត្ត ចាក់ទឹកចូលបន្តិចរួចគ្របប្រហែល៥នាទីដើម្បីអោយសាច់ជ្រូក ឆ្អិនល្អ។
- ដាក់ត្រប់និងខ្ទឹមបារាំងចូលដំណាលគ្នា ឆាត្រលប់បន្តិចជាការស្រេច។
No comments:
Post a Comment