មឹកម្រិចខ្ចី
គ្រឿងផ្សំ- មឹកស្រស់មួយ(៣០០ក្រាម)
- ម្រិចខ្ចី កន្លះខាំ,
- ការ៉ុត១០ក្រាមដើម
- ខ្ទឹម១ដើម,
- ខ្ញី២បន្ទះ,
- ខ្ទឹមស៣កំពឹល,
- សាលាដកន្លះខាំ
- ជីវ៉ាន់ស៊ុយ
គ្រឿងផ្សំរសជាតិ
អំបិល១ស្លាបព្រាកាហ្វេ,ស្រា១ស្លាបព្រាកាហ្វេ,ម្សៅស៊ុនខ្នរ១ស្លាបព្រា កាហ្វេនិងទឹក ស៊ុប ១ស្លាបព្រាកាហ្វេ។
ខ-ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច និង ប្រេងល្ង ១ ស្លាបព្រាបាយ។
វិធីធ្វើ
១-លាងម្រេច អោយស្អាតទុកទាំងទង,សាសាដលាង អោយស្អាតទុកទ្រាប់បាតចាន កោសសម្បកការរ៉ុត ចេញរួចហាន់ជាបន្ទះស្តើងៗល្មម,។
២-ខ្វេះគ្រៀងក្នុងមឹកស្រស់ចេញនិងបកស្រទាប់ក្រៅចេញរួចពុះជាពីរបន្ទះហើយ ឆូតផ្ទៃក្នុងខ្វាត់ខ្វែងនិងហាន់ជាដុំៗ។
៣-ដាក់ម្រេច ការ៉ុត និងមឹកស្រស់ចូលឆ្នាំងទឹកដាំពុះដោយស្រុសរយៈពេល ៦នាទីទើបស្រង់ចេញទុកប្រើការ។
៤-ដាក់ខ្លាញ់ឬប្រេងឆាក្នុងខ្ទះរង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ទឹមសដើមខ្ទឹមនិងខ្ញី ចូលបំពង។ បន្ទាប់មកចាក់សាច់មឹកនិងគ្រឿងផ្សំរសជាតិក្នុងនោះរួមទាំងម្សៅស៊ុនខ្នរ) ចូលឆាដោយញាប់ដៃបន្តិចទើបចាក់គ្រឿងផ្សំរសជាតិចូលឆាត្រឡប់ចុះឡើងហើយ ដួសដាក់ចានតុបតែងតាមចំណង់ចំណូលចិត្តអ្នកជាការស្រេច។
No comments:
Post a Comment