ភ្លាសាច់គោឆៅ
+គ្រឿងផ្សំ- សាច់គោ
- ខ្ទឹមបារាំង
- ម្ទេសខ្មាំង
- ម្ទេសផ្លោក
- គល់ស្លឹកគ្រៃ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ទឹកត្រី
- អំបិល
- ជីរអង្កាម
- ក្រូចឆ្មារ
+វិធីធ្វើ
- យកសាច់គោហាន់ជាបន្ទះស្តើងៗ រួចប្រឡាក់អំបិល ដាក់ចានទុកមួយអន្លើ យកក្រូចឆ្មារមកចិត ច្របាច់យកទឹកមកចាក់ច្របល់ជាមួយនឹងសាច់គោនោះឱ្យសព្វ ទុកឱ្យឆ្អិនសាច់បន្តិច ។
- ម្ទេសខ្មាំង និងម្ទេសផ្លោក ហាន់បញ្ឆិតស្តើងៗ ឯស្លឹកគ្រៃនិងខ្ទឹមបារាំង ខ្ទឹមស-ក្រហម ហាន់ជាបន្ទះ ស្តើងៗ ដាក់ចានទុកផ្សេង។ ហើយបើកាលណាដល់ពេលបរិភោគ ត្រូវយកសាច់គោមកលាយ ច្របល់ជាមួយនិងគ្រឿងទាំងប៉ុន្មានមុខនោះ រួចចាក់ទឹកត្រីបន្តិច និងជីអង្កាម ភ្លក្សមើលឱ្យដឹងជូរ ប្រៃតាមចូលចិត្ត ជាការស្រេច ។
No comments:
Post a Comment