បង្គាបំពងជូរអែម
+គ្រឿងផ្សំបង្គាស្រស់ ៨ក្បាល មើមប្លុង ៥០ក្រាម ស្ពៃប្រូកខូលី ២០០ក្រាម ដើមខ្ទឹម (កាត់កង់ៗ) ៥ក្រាម និងខ្ញីបន្ទះ ៥ក្រាម។
+គ្រឿងផ្សំសម្រាប់ប្រឡាក់សាច់
ពងមាន់ ឬ ពងទា ១គ្រាប់ (យកតែពងស) អំបិលកន្លះស្លាបព្រាកាហ្វេ និងម្សៅមី ១ ស្លាបព្រាបាយ។
+គ្រឿងផ្សំរសជាតិ
ទឹកប៉េងប៉ោះខាប់ ១ ស្លាបព្រាបាយ ស្ករ ១ ស្លាបព្រាកាហ្វេ អំបិលកន្លះស្លាបព្រាកាហ្វេ ស្រា ១ ស្លាបព្រាកាហ្វេ ម្សៅមី ១ ស្លាបព្រាកាហ្វេ និងម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ។
+វិធីធ្វើ
១- បង្គាបកសម្បក កាត់កន្ទុយ និងឆូតត្រង់ខ្នងជាពីរចម្រៀក (មិនឲ្យដាច់ចេញពីគ្នា) លាងទឹកឲ្យស្អាត និង ប្រឡាក់ជាមួយគ្រឿងសម្រាប់ប្រឡាក់សាច់ ដោយផ្អាប់ទុកមួយស្របក់ទុកប្រើការ។
២-មើលប្លុងហាន់ជាបន្ទះៗ ស្ពៃប្រូកខូលីពុះជាចម្រៀកដុំៗ ហើយយកទៅស្រុសនឹងទឹកក្ដៅឲ្យទន់ ទើបស្រង់មកតម្រៀបនៅតាមគែមចានទាប។
៣- ដាក់ខ្លាញ់ ៥០០ ក្រាម រង់ចាំខ្លាញ់ក្ដៅហុយផ្សែង ទើបចាក់បង្គាប្រឡាក់គ្រឿងចូលបំពងទាល់តែឆ្អិនល្អ ហើយចាក់មើមប្លុងចូលបំពងបន្តិច។ ជាចុងក្រោយត្រូវដួសដាក់ចាន។
៤- ទុកខ្លាញ់បន្តិចបន្តួចនៅក្នុងខ្ទះដោយចាក់ដើមខ្ទឹម និងខ្ញីបន្ទះបំពងយកក្លិនឈ្ងុយ ហើយចាក់គ្រឿងផ្សំរសជាតិចូលរំងាស់ឲ្យពុះ រួចចាក់ស្រោចលើចានបង្គាដើម្បីទទួលទាន៕
No comments:
Post a Comment