​ខ្យង​ឆា​គ្រឿង

​ខ្យង​ឆា​គ្រឿង
+ គ្រឿងផ្សំ
- ខ្យង ១ គីឡូ ត្រាំទឹកឲ្យទឹកឡើងថ្លា កាត់គូទចេញលាងម្តងទៀត
- គ្រឿងបុកហើយ ២ ស្លាបព្រាបាយ (បុកលាយខ្ទឹមស)
- សណ្តែកដីលីញ ១០០ ក្រាមបុកកុំឲ្យម៉ត់ពេក
- ម្ទេសឆ្អើរ ៤ ផ្លែ ត្រាំទឹកចិញ្ច្រាំឲ្យម៉ត់
- ខ្ទឹមក្រហម ២ ដុំចិតជាចំណិតៗ
- ខ្ទឹមស ៣ កំពឹសចិញ្ច្រាំឲ្យម៉ត់
- ស្លឹកក្រូចសើច ៣ សន្លឹក
- ទឹកអំពិលទុំ ៣ ស្លាបព្រាបាយ(កុំជូពេក)
- ខ្ទិះដូង ជិត ១ ចានចង្កឹះ (ប្រសិនបើមិនចូលចិតមិនដាក់ក៏បាន)
- ប្រេងឆា ១ ស្លាបព្រាបាយ
- ទឹកផ្សំរស់ជាតិ ​ជិត ១ ចានចង្កឹះ ​នៅ​ក្នុង​នោះ​មាន​ ប្រេងខ្យង​ ម្សៅស៊ុបរ៉ត់ឌី​ ទឹកស៊ីអ៊ីវ​ ស្ករស​ ប៊ីចេង ​និង​ទឹក​បន្តិច​ ផ្សំរស់ជាតិតាមចំណូលចិត។
+ វិធីធ្វើ
១. ដំបូង​ដាក់​ប្រេង​ឆា​ក្នុង​ខ្ទះ​ឲ្យ​ក្តៅជា​មុន​សិន ​បន្ទាប់​មក​ដាក់ ​ស្លឹក​ក្រូច​សើច ខ្ទឹមស​ ខ្ទឹមក្រហម ​​ឆា​ឲ្យ​ឈ្ងុយ​ទើប​ដាក់​​ម្ទេសចិញ្ច្រាំ ​និង​គ្រឿងបន្ថែម ក្រោយ​ពី​ឆា​ឲ្យ​សព​​ទើប​ដាក់​ទឹកផ្សំរស់ជាតិ​ ទឹកអំពិលទុំ និងខ្ទិះដូងចូល។
២.ពេល​ដែល​ពុះ​អ្នក​ត្រូវ​ដាក់​ខ្យង​ចូល​រួច​ហើយ​ឆា​ត្រឡប់​ពីរ​បីដង​ទើប​បន្ថែម​សណ្តែកដី​ឆា​ត្រឡប់បន្តិច​ទៀត​និង​រង់​ចាំ​ឲ្យ​ពុះ​ម្តង​ទៀត​រំងាស់​ឲ្យ​រាង​គោគ​បន្តិច​ជា​ការ​ស្រេច៕​

No comments:

Post a Comment

Pages