ញាំសារ៉ាយសមុទ្រ

ញាំសារ៉ាយសមុទ្រ
+ គ្រឿងផ្សំ
- សារ៉ាយសមុទ្រ ៥០០​ក្រាម​ជា​សសៃ​វែង ស្រស់​ប្រហែល ១០-១៥ នាទី
- សាច់ជ្រូក ៣០០ក្រាម (ឆ្អិន) ហាន់​ជា​ចំណិត​វែងៗ ៣​ថ្នាំង​ដៃ
- បង្កា ២០០ក្រាម (ឆ្អិន) យក​ក្បាល និង​សំបក​ចេញ
- ស្ករស ៥ស្លាប​ព្រាបាយ
- ទឹកត្រី ៤​ស្លាប​ព្រាបាយ
- ទឹក្រូចឆ្មា ៥​ស្លាប​ព្រាបាយ
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ​កុំម៉ដ្ឋ​ពេក
- ខ្ទឹមក្រហម ២​ស្លាប​ព្រាបាយ ចិត​ជា​ចំណិតៗ
- សណ្តែកដីលីង កន្លះ​ចាន​ចង្កឹះ​បុក​កុំម៉ដ្ឋ​ពេក
- ម្ទេសថៃ ៣ផ្លែ ចិត​ជា​ចំណិត​វែង
- ស្លឹកខ្ទឹម ២​ស្លាប​ព្រាបាយ ហាន់​តូច​ល្មម
- ជីអង្កាម ១ចាន ឬជី​ដែល​អ្នក​ចូល​ចិត្ត
+ វិធីធ្វើ
១. ជាដំ​បូង​​អ្នក​​ត្រូវ​​​យក​​ចាន​​ធំ ឬ​ក៏​​ឆ្នាំង​​​មក​​ដាក់​សារ៉ាយ​សមុទ្រ​ស្មាន​​មើល​​ដែល​​អាច​​ដាក់​​សារ៉ាយ​​សមុទ្រ​​គ្រាន់​ បន្ទាប់​​មក​​​ធ្វើ​ការ​ផ្សំ​គ្រឿង​ដែល​មានៈ សាច់​ជ្រូក, បង្កង, ខ្ទឹមស, ខ្ទឹម​ក្រហម, ស្លឹកខ្ទឹម, ស្ករស, ទឹកត្រី, ទឹក​ក្រូចឆ្មា និង​ម្ទេស​រួច​​ច្របល់​​បញ្ចូល​​គ្នា​​ទាំង​អស់​ឲ្យសប់​ទើប​បន្ថែម​ជី​តាមក្រោយ​ច្របល់​បញ្ចូល​គ្នាដែរ។
២. ក្រោយ​មក​ទៀត​ពេល​ដែល​អ្នក​ដួស​ដាក់ចាន​ញ៉ាំទើប​ធ្វើ​ការ​បន្ថែម​សណ្តែក​ដីដាក់​រោយ​ពី​លើ​ជា​ការ​ស្រេច៕
ប្រភព៖ khtoem

No comments:

Post a Comment

Pages