
ស៊ុបមាន់ សាច់ដូង
គ្រឿងផ្សំ៖
- មាន់ ១ក្បាល
- ដូង ទុំ ១
- ការ៉ុត
- ទឹក ២ចាន គោម
- អំបិល ១ស្លាបព្រាកាហ្វេ
- ដុំស៊ុបខ្នរ ១ដុំ ។
វិធីធ្វើ៖
ដំបូង យកមាន់ លាងឱ្យស្អាត ដាក់ស្រុះ ក្នុងទឹកក្ដៅ កោសសម្បកការ៉ុតចេញ លាងទឹក ឱ្យស្អាត កាត់ជាដុំធំៗ និង យកសាច់ដូងទុំ ហាន់ជាបន្ទះធំៗ ទុក។
បន្ទាប់មក ដាំទឹកឱ្យពុះ រួចដាក់គ្រឿងផ្សំចូលទាំងអស់ ហើយស្ងោររំងាស់ទាល់តែ ពុះ ទើបបន្ថយភ្លើង និង ស្ងោររំងាស់បន្ថែមរយៈពេល ៣ ម៉ោង ទើបចាក់គ្រឿងផ្សំ រសជាតិ ចូល ជាការស្រេច៕
No comments:
Post a Comment