បបរគ្រឿង

 បបរគ្រឿង
+ គ្រឿងផ្សំ៖

  • សាច់ជ្រូក ឆ្អឹងជ្រូក (យកឆ្អឹងស៊ុប)
  • ផ្សិតក្រៀម
  • ការ៉ុត ដំឡូងបារាំង ផ្សិតចំបើង ខ្ទឹមបារាំង សណ្តែកបណ្តុះ ជីបន្លា
  • សៀងផ្អែម
  • អង្ករ
  • ដុំស៊ុប ស្ករស អំបិល ម្រេច ទឹកត្រី ខ្ទឹមស

+ របៀបធ្វើ៖ 

  • ដាំទឹកស្ងោរឆ្អឹងជ្រូក
  • ហាន់សាច់ជ្រូកជាបន្ទះតូចៗ ឆ្អឹងជ្រូកកាប់ជាដុំៗ
  • ត្រាំផ្សិតក្រៀម រួចហាន់ជាចំណិតតូចៗ
  • ហាន់ការ៉ុត និងដំឡូងបារាំងជាដុំតូចៗ
  • ហាន់ផ្សិតចំបើង (១ពុះជា២រឺជាបួន)
  • ហាន់ខ្ទឹមបារាំងតាមបណ្តោយស្តើងៗ
  • ចិញ្ច្រាំខ្ទឹម
  • ពេលទឹកពុះ ដាក់ដុំស៊ុប១ដុំ រួចដាក់ឆ្អឹងជ្រូក សាច់ជ្រូកនិងការ៉ុតចូល។ រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និងដំឡូងបារាំងចូល។
  • ដាក់អំបិល ស្ករ ម្រេច ទឹកត្រី
  • លាងអង្ករ រួចសំរិតទឹកចេញអោយអស់
  • ប្រើចង្ក្រានមួយទៀត បំពងខ្ទឹមស រួចចាក់អង្ករដែលលាងរួចចួល ឆាមួយសន្ទុះ ចាក់អង្ករដែលឆារួចចូលឆ្នាំងបបរ រួចដាក់ផ្សិតចំបើងចូល រំងាស់រហូតដល់អង្កររីក។ 
  • ភ្លក់តាមរសជាតិដែលចូលចិត្ត រួចបង់ខ្ទឹមបារាំងចូលទុកជាបានការ។

ប្រភព៖  khmer-like

No comments:

Post a Comment

Pages