ស៊ុបដំឡូងបារាំងសាច់មាន់
+ គ្រឿងផ្សំ៖- សាច់មាន់ ២៥០ក្រាមកាត់ដុំៗ
- ដំឡូងបារាំង ២មើមចិតដុំៗ
- ខ្ទឹមក្រហម ១ដុំចិត
- ខ្ទឹមស ២កំពឹសចិត
- ខ្ញី ២ចំណិត
- សៀងឆា ១ស្លាបព្រាបាយ
- អំបិល បន្តិច
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ៖
- ដំបូងយកខ្ទឹមស និងខ្ទឹមក្រហមដាក់ក្នុងត្បាល់បុកចូលគ្នាឲ្យម៉ដ្ឋល្មមរួចហើយដួសចេញបុកខ្ញីម្តង។
- ដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឲ្យក្តៅដាក់ខ្ទឹមស និងខ្ទឹមក្រហមឆាបន្តិចបន្ទាប់មកទើបដាក់សៀងឆានិងខ្ញី។
- ឆាចូលគ្នារួចហើយដាក់សាច់មាន់ឆាច្របល់ចូលគ្នាទុកមួយសន្ទុះចាក់ទឹកថែមអំបិលបន្តិច-ជាមួយនឹងដំឡូងចូលរួចហើយទុកឲ្យឆ្អិនជាការស្រេច៕
ប្រភព app
No comments:
Post a Comment