ឆាលៀស

ឆាលៀស
ឆាលៀស

+ គ្រឿងផ្សំ
- លៀស ២ កំប៉ុង ត្រាំទឹកឲ្យបាន ១ យប់ ដុស​លាងឲ្យស្អាត
- ប្រេងខ្យង ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ម្រេច ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមបំពង ១ ស្លាបព្រាបាយ
- ខ្ញី ១៥០ ក្រាម ចិតជាសសៃវែងៗ កុំឲ្យតូចពេក

+ វិធីធ្វើ
១. ជា​ការ​ចាប់​ផ្តើម​អ្នក​ត្រូវ​យក​ឆ្នាំង​ខ្ទះ​ដាក់​ប្រេង​ឆា​ឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ញី​ចូល​ឆា​ត្រឡប់​ទៅ​ត្រឡប់​មក​បន្តិច​សិន​ទើប​ដាក់​ខ្ទឹម​បំពង ​រួច​ហើយឆា​បន្ត​ទៀត​ទើប​ដាក់​គ្រឿង​ថែម​។
២. គ្រឿង​ដែល​ត្រូវ​ដាក់​បន្ថែម​មាន​ ម្រេច, អំបិល, ស្ករស ​និង​ប្រេងខ្យង​ រួច​ហើយ​ឆា​គ្រឿង​​បញ្ចូល​គ្នា​ឲ្យ​ឈ្ងុយ សុំ​ដាក់​លៀស​ចូល​តាម​ក្រោយ​ដើម្បីឆា​បញ្ចូល​ជា​មួយ​គ្នាតែ​ម្តង​ បន្ទាប់​មក​ត្រូវគ្រប​ទុក​ប្រហែល​ ៥ នាទី ​ទើប​លៀស​ឆ្អិនល្អ។
៣. ទឹកជ្រលក់ ​​មាន​គ្រឿង​ផ្សំដូចជា ម្រេច ១ ស្លាបព្រាកាហ្វេ​ ខ្ទឹមស ចិញ្ច្រាំ ២ កំពឹស ​ក្រូចឆ្មា ១ ចំហៀងផ្លែ ស្ករស ​ជិត ១ ស្លាបព្រាបាយ ​ទឹកត្រី ២ ស្លាបព្រាបាយ កូរបញ្ចូលគ្នាជាការស្រេច៕
ប្រភពៈ KHTOEM

No comments:

Post a Comment

Pages