ណែមសាច់ត្រី 
គ្រឿងផ្សំ
១. ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
២. ស្ករស ២ស្លាបព្រាបាយ
៣. អំបិល ១ស្លាបព្រាបាយ
៤. រំដេង ៣មើម
៥. ខ្ទឹមស១មើម
៦. ម្ទេស
៧. ស្លឹកកន្ទួត (បើមាន)
៨. ស្លឹកចេក (បើមាន) ទុកខ្ចប់
៩. ថង់ប្លាសស្ទិចទុកច្រក
របៀបធ្វើ
1. បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
2. ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
3. លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល
រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រី ស្វិតចូលគ្នាទើបឈប់។
4. ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេសនិងស្លឹកកន្ទួត តាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
5. ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកកសាច់ត្រីនឹង ឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕
ប្រភពៈ វិធីធ្វើម្ហូបខ្មែរ

No comments:

Post a Comment

Pages