ពងមាន់ប្រៃ
+គ្រឿងផ្សំ៖
- ពងមាន់ 30 គ្រាប់
- អំបិលគ្រោះ 1kg
- ប៊ីចេងមួយស្លាបព្រាកាហ្វេ
- ទឹកមួយកូនឆ្នាំង
- ស្លឹកតើយ
+វិធីធ្វើ៖
- ដាក់ដាំទឹកអោយពុះ រួចដាក់អំបិលចូល កូរអោយរលាយអស់ ទើបដាក់ប៊ីចេងចូល រួចយកទុកអោយត្រជាក់អ៊ុនៗល្មម
- រៀបស្លឹកតើយពីក្រោមប្រអប់ដែ លត្រូវត្រាំពងមាន់ ហើយរៀបពងមាន់ដាក់ចូល បន្ទាប់មកយកទឹកអំបិលមកចាក់ចូល អោយលិចពងមាន់ទុក 10 ទៅ 15 ថ្ងៃ សិនទើបយកមកទទួលទាន ( បើចង់បានប្រៃខ្លាំងអាចទុកលើសថ្ងៃទៀតបាន )
ប្រភព app

No comments:

Post a Comment

Pages