+ គ្រឿងផ្សំ៖
– ផ្សិតចំបើង ២ខាំ ពុះជាពីរ– សាច់ជ្រូកចិញ្រ្ចាំ
– បង្គារ
– ស្ករ ១ស្លាបព្រាបាយ
– ទឹកត្រី ២ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
– សណ្តែកដីលីង តាមចំណូលចិត្ត
– ម្ទេស ហាន់ល្អិតៗ តាមចំណូលចិត្ត
– ខ្ទឹមក្រហម ៣-៤ដុំ ហាន់ស្តើងៗ
– ស្លឹកខ្ទឹម ស្លឹកជីចិន (chinese celery) ហាន់វែងល្មម)
+ របៀបធ្វើ៖
– ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ផ្សិតចំបើងស្រុះអោយឆ្អិន រួចស្រង់វាចេញ។
– ដាក់បង្គារស្រុះអោយឆ្អិន រួចស្រង់ទុក សឹមដាក់សាច់ជ្រូកស្រុះឱ្យឆ្អិនស្រង់ទុកមួយអន្លើ។
– លាយទឹកត្រី ស្ករ ម្ទេស ទឹកក្រូចឆ្មា និងខ្ទឹមក្រហមចូលគ្នាឱ្យសព្វក្នុងចានធំមួយ។
– ដាក់ផ្សិត សាច់ជ្រូក បង្គារចូលចានទឹកត្រីច្របល់ចូលគ្នាឱ្យសព្វ រួចដាក់ស្លឹកខ្ទឹម ស្លឹកជី និងសណ្តែកដីចូលច្របល់ឱ្យសព្វ ភ្លក្សរសជាតិតាមចំណូលចិត្តជាការស្រេច៕
ប្រភព ៖ khmerscoop
No comments:
Post a Comment