សាច់ជ្រូកបំពង​ដោតអំពៅ

លទ្ធផល​រូបភាព​សម្រាប់ សាច់ជ្រូកបំពង​ដោតអំពៅ
សាច់ជ្រូកបំពង​ដោតអំពៅ
+ គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
- ខ្ទឹមក្រហមចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ
- ខ្ទឹមស កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- អំបិល ចុងស្លាបព្រា
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ឬទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅមី កន្លះស្លាបព្រាបាយ
- ស៊ុត ១គ្រាប់ យកតែពណ៌ស
- អំពៅ កាត់កង់ ១-២ថ្នាំងអំពៅពុះជាដុំតូចៗល្មម សកសំបកចេញ
+ វិធីធ្វើ៖
- មុនដំបូងយកសាច់ជ្រូកមកលាយ អំបិល, ម្រេច, ម្សៅស៊ុបមាន់, ស្ករស, ទឹកស៊ីអ៊ីវ, ខ្ទឹមស, ខ្ទឹមក្រហម, ម្សៅមី និងស៊ុត ចូលគ្នាឲ្យបានសព្វចូលជាតិល្អ។
- បន្ទាប់ពីសាច់លាយគ្រឿងចូលរស់ជាតិហើយយកវាមកធ្វើជារាងដុំៗ(ដូចរូប) រួចយកអំពៅដោតដាក់ចំកណ្តាល ធ្វើដូចនេះរហូតទាល់តែអស់។
- នៅពេលដែលធ្វើរួចរាល់អស់ហើយ យកវាមកដាក់បំពង ចាំមើលរហូតទាល់តែឆ្អិនជាការស្រេច៕
ប្រភព app

No comments:

Post a Comment

Pages