មើមឈូកបំពង


មើមឈូកបំពង
+ គ្រឿងផ្សំ៖
- មើមឈូក
- អំបិល
- ក្រូចឆ្មា
- ប្រេងឆា
+ វិធីធ្វើ ៖
- យកមើមឈូកមកកោសសំបកចេញអោយស្អាត ហើយហ៊ានជាបន្ទះស្ដើងៗ យកមកត្រាំទឹកអំបិលលាយជាមួយក្រូចឆ្មា ( ដើម្បីអោយមើមឈូកអស់ជាតិជ័រ និង ដាក់ទឹកក្រូចឆ្មា ធ្វើអោយមើមឈូកមានពណ៍ស អត់ខ្មៅ ) ត្រាំទុកប្រហែលកន្លះម៉ោង រួចយកមកលាងទឹកចេញអោយស្អាត ហើយដាក់ហាលអោយវារៀងត្រពាប់បន្តិច
- រួចយកមកបំពងអោយឆ្អិន ស្រួយ ហើយស្រង់ចេញ ទុកអោយស្រក់ប្រេងឆាអស់រួចជាការស្រេច ( ពេលបំពងដាក់ប្រេងឆាអោយច្រើន )
ពេលត្រជាក់ហើយ យើងអាចយកមកដាក់ទុកក្នុងកែវ ព្រោះវាជាចំនីដែលអាចទុកញាំុបានយូរ។
ប្រភព app

No comments:

Post a Comment

Pages