+ គ្រឿងផ្សំ
- ស្វាយល្ហួត
- ហៃប៊ី
- សាច់ជ្រូក
- ជីរគ្រប់មុខ
- ម្ទេសខ្មាំង
- ខ្ទឹមស
- ខ្ទឹមក្រហម
- សណ្តែកដីលីង
- ទឹកត្រី
- ស្ករស
+ វិធីធ្វើ
- ស្វាយល្ហួត ចិតសំបក សាប់ឱ្យល្អិតៗ សឹមចិតនិងកាំបិតមុខពីរ ចេញជាសរសៃៗ។
- សាច់ជ្រូកស្ងោរឆ្អិនហាន់សរសៃល្អិតៗ។ ហៃប៊ីលាងទឹកបុកឱ្យម៉ដ្ឋ។
- ជីរបេះលាងទឹកឱ្យស្រស់ទឹក។ ខ្ទឹមស ខ្ទឹមក្រហម បកសំបកចិតបន្ទះស្តើងៗ។
- ទឹកត្រីលាយជាមួយស្ករស។ ពេលបរិភោគ ចាប់ស្វាយ សាច់ជ្រូក ហៃប៊ី ខ្ទឹមស ខ្ទឹមក្រហម ជីរ ច្របល់ចូលគ្នា ទើបចាក់ទឹកត្រី ស្ករសចូល ភ្លក់មើលតាមចូលចិត្ត លាយសណ្តែកដីលីងជាការស្រេច។
ប្រភព app
No comments:
Post a Comment