សាគូផ្លែឈើស្រស់
+ គ្រឿងផ្សំ៖
គ្រាប់សាគូ កន្លះពែង
ទឹកដោះគោស្រស់ ឬទឹកខ្ទិះដូង ៣ ពែង
អំបិល ១/៤ ស្លាបកាហ្វេ
ស្ករស កន្លះពែង
ពងទា ២ គ្រាប់
ផ្លែគីវី ម្នាស់ ប៉ោម កាត់ជាកង់ៗតូចឱ្យបានពីរពែង
+ វិធីធ្វើ៖
1 ដាក់ឆ្នាំងនៅលើចង្រ្កានមានភ្លើងងុំល្អ ចាក់គ្រាប់សាគូ ទឹកដោះគោ ឬខ្ទិះដូង និងអំបិលចូល ដាំឱ្យពុះ ហើយរម្ងាស់ចោលប្រហែល ៥ នាទីទាល់តែឆ្អិនល្អ រួចបិទភ្លើង និងបើកគម្របឆ្នាំង
2 គោះពងទាបំបែក រួចវាយចូលគ្នាបន្តិច ហើយចាក់ចូលក្នុងទឹកសាគូដែលបានឆ្អិន និងនៅក្នុងក្ដៅនោះ ហើយបើកភ្លើងម្ដងទៀត ដាំឱ្យពុះ រួចដាក់ចុះ
3 ទុកវាឱ្យត្រជាក់ រូចដួសដាក់ក្នុងកែវមួយ ហើយចាប់ផ្លែឈើដាក់ចូលក្នុងគ្រាប់សាគូនោះជាការស្រេច៕
ប្រភព ៖ intofood
No comments:
Post a Comment