+ គ្រឿងផ្សំ
- ត្រសក់ ៣គីឡូកន្លះ (តូចៗ ខ្ចីៗ)
- អំបិល កន្លះកូនចានចង្កិះ
- ស្ករស ២ខាំ
- ទឹក កន្លះលីត្រ
- ម្ទេស ៧ផ្លែ (តាមចំនូលចិត្ត)
- ខ្ទឹមក្រហម ៣ដុំ
- ខ្ទឹមស ១០-១៥កំពឹស
- ទឹកត្រី ១/៣កូនចានចង្កិះ
- ទឹកស៊ីអ៊ីវ ១/៣កូនចានចង្កិះ
+ របៀបធ្វើ
- យកត្រសក់កាត់ក្បាល កាត់កន្ទុយចេញ លាងទឹកអោយស្អាត (បើធំ ពុះជាពីរ) រួចយកមកក្រឡុកជាមួយអំបិលរហូតដល់ទន់ (ក្រឡុកកន្លះម៉ោងម្តងៗ ប្រហែលជា ២ទៅ៣ម៉ោង)។
- យកត្រសក់ដែលក្រឡុកអំបិលរួច ទៅពាធអោយចេញទឹកអស់ អោយស្វិត និងស្ងួតល្អ (ដាក់ត្រសក់ក្នុងកញ្រ្ចែង រួចយកវត្ថុធ្ងន់ៗមកចង្កត់ ប្រហែលជា ២ទៅ៣ម៉ោង)។
- ដាក់ស្ក ក្នុងឆ្នាំ ដាក់ទឹកបន្តិច រំងាស់អោយស្ករឡើងពណ៌ជើងអង្រ្កង រួចដាក់ទឹកដែលនៅសល់ចូល ដាំអោយពុះ ទុកអោយត្រជាក់។
- យកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ទៅបុក ឬ កិនអោយម៉ត់។
- យកត្រសក់ដាក់ក្នុងចានដែក លាយគ្រឿងបុក ទឹកត្រី ទឹកស៊ីអ៊ីវ ច្របល់ចូលគ្នាអោយសព្វ (ដាក់ប៊ីចេង តិចៗក៏បាន) រួចដាក់ទឹកស្ករចូល ច្របល់អោយសព្វល្អ សឹមយកទៅតំរៀបក្នុងក្រឡកែវអោយពេញ ចាក់ទឹកជ្រក់អោយចូល គ្រប់គំរបអោយជិត យកទៅដាក់ហាលថ្ងៃ ២ទៅ៣យប់ជាការស្រេច៕
ប្រភព ៖ khmerscoop
No comments:
Post a Comment