+ គ្រឿងផ្សំ
- សណ្តែកបណ្តុះ ៥០០ក្រាម
- ទឹក ៨៥០មីលីលីត្រ
- អំបិល ១ស្លាបព្រាបាយកន្លះ
- ម្ទេស ដាក់តាមចំណូលចិត្ត
+ វិធីធ្វើ
- មុនដំបូងយកសណ្តែកបណ្តុះដែលលាងស្អាតរួចហើយច្រកចូលទៅក្នុងកែវ។
- បន្ទាប់មកយកឆ្នាំងដាក់ទឹក ជាមួយនិងអំបិលចូលរួចហើយយកវាទៅដាក់ដាំឲ្យពុះ។
- បន្ទាប់ពីទឹកពុះលើកពីចង្ក្រានភ្លាមចាក់ចូលក្នុងកែវភ្លាមរូចហើយគ្របគំរបទុក ២-៣ថ្ងៃ។
- ធ្វើដូចនេះដើម្បីឲ្យស្រួយឆ្ងាញ់ ប្រសិនបើស្ទាក់ស្ទើរទឹកត្រជាក់ក្តៅសណ្តែកអាចរលួយបាន។
- បន្ទាប់ពីរក្សាទុក ២-៣ថ្ងៃអ្នកអាចយកវាមកញ៉ាំបាន ២ថ្ងៃជូរល្មមបើចូលចិត្តជូរខ្លាំង ៣ថ្ងៃ ពេលញ៉ាំដាក់ម្ទេសតាមការចូលចិត្ត៕
ប្រភព app
No comments:
Post a Comment