+ គ្រឿងផ្សំ
- បង្គាបកអោយស្អាត
- ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ម្រេច
- ខ្ទឹមសចិញ្ច្រាំអោយម៉ត់
- -ស្លឹកខ្ទឹម
+ វិធីធ្វើ
- យកបង្គាមកប្រលាក់ជាមួយ ម្សៅស៊ុប ទឹកត្រី ម្រេច ស្ករ ច្របល់អោយសព្វទុកមួយអន្លើរ។
- ដាក់ស្ករចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាបន្តិច ហើយដាក់ស្ករត្នោតចូល កូរអោយឡើងចេញជើងអង្គ្រង បន្ទាប់មកដាក់ខ្ទឹមសបំពងអោយឈ្ងុយបន្តិច ទើបដាក់បង្គាចូល កូរចូលគ្នាអោយសព្វចូលជាតិ ( បន្ថែមទឹកបន្តិច )។
- ទុកអោយពុះ រួចភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមតាមការចូលចិត្ត ទើបដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។
ប្រភព ៖ khmerscoop
No comments:
Post a Comment