បង្អែម​សរសៃ​មាស​

 
បង្អែម​សរសៃ​មាស​ 
  • គ្រឿងផ្សំៈ
  • ពង​ទា 
  • ស្ករ
  • វិធី​ធ្វើៈ
  1. យក​ពង​ទា​មក​គោះ​យកតែ​ពង​ក្រហម ដកយក​ស្រោម​ចេញ តែ​ត្រូវ​ប្រយ័ត្ន​កុំអោយ​ដោយ​ពង​ស​អោយសោះ រួច​វាយ​អោយ​បែក​ចូលគ្នា​ទើប​យក​ទឹកសន្សើម​ពង​ទា (​គឺ​ទឹកថ្លាៗ​) ដែល​ជាប់​នឹង​សម្បក​ពង​ទា​បន្ដិចៗ​នោះ មកចាក់​លាយ​កូរ​អោយ​សព្វ ដើម្បី​អោយមាន​សរសៃ​ល្អ តែ​មិនត្រូវ​វាយ​អោយ​ឡើង​ទេ ។
  2. យក​ស្ករ​ដាក់​ក្នុង​ខ្ទះ​ដាំ​រម្ងាស់​អោយ​ឡើង​ស្អិត ជើង​អង្ក្រង ទើប​យក​ស្លឹកចេកមក​កេវ​អោយមាន​ប្រហោង​ខាងក្រោម​តូច​ល្អ​ម ដួស​ពង​ទា​ដាក់​យកមក​រោយ​ក្នុង​ទឹក​ស្ករ​ ជា​សរសៃ​វែងៗ កុំ​អោយដាច់ ចេះតែ​រោយ​ទៅវិញ ទៅមក ទុកអោយ​រឹង យក​ចង្កឹះ​ស្រង់​ដាក់​មក​ក្នុង​ថាស បត់​ជា​ដុំ​រាង​បួន​ជ្រុង​ទ្រវែង ជាការ​ស្រេច ៕​
 

No comments:

Post a Comment

Pages