គ្រឿងផ្សំ៖
– បាយឆ្អិនស្រាប់ ១ចាន
– បង្គាស្រស់ ១០ទៅ១១បង្គា
– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
– ប្រេង(បន្លែ) ១ស្លាបព្រាបាយ
– ម្រេច ១ស្លាបព្រាបាយ
– ជី (ជីនាងវង ជីរណា គីនឆាយ និងស្លឹកខ្ទឹមហាន់ចូលគ្នា១ចានសម្រាប់ដាក់ក្នុងស៊ុប)
– ខ្ទឹមលីង ១ស្លាបព្រាបាយ
– ទឹក ២ចានគោម

– ចាក់ប្រេងបន្លែក្នុងឆ្នាំងដាក់ឲ្យក្ដៅរួចដាក់ខ្ទឹមសចិញ្ច្រាំចូលកូរបំពងឲ្យឈ្ងុយបន្តិចរួចចាក់ទឹកចូល គ្របទុកឲ្យពុះ។
– ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ និងម្រេចចូលក្នុងទឹកស៊ុបរួចកូរឲ្យសព្វ រួចដាក់បាយ រង់ចាំឲ្យពុះមួយភ្លែត ដាក់បង្គាចូលគ្របទុកឲ្យឆ្អិន។
– ដួសដាក់ចាន រួចថែមគ្រឿង ដូចជាជី និងខ្ទឹមលីងតាមចូលចិត្ត អ្នកនឹងបានស៊ុបបាយបង្គាឈ្ងុយឆ្ងាញ់មួយចាន៕
ប្រភព៖ sabay
No comments:
Post a Comment