ប្រហិតសាច់គោឆ្ងាញ់
គ្រឿងផ្សំ:

+ សាច់គោ 350 g អាច​ប្រើ​សាច់​គោ​កិន​ស្រាប់ (Lucky Supermarket)
+ម្សៅ​ពោត​ 2 ស្លាប​ព្រា​បាយ
+ ទឹកត្រី 2 ស្លាប​ព្រា​បាយ
+ ម្សៅស៊ុប ½ស្លាប​ព្រា​កាហ្វេ
+ អំបិល ½ស្លាប​ព្រា​កាហ្វេ
+ baking powder ½ស្លាប​ព្រា​កាហ្វេ (ម្សៅ​ដុត​នំ)
+ ម្រេច​


វិធី​ធ្វើ:

– សាច់​និង​គ្រឿង​ទាំងអស់​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន​សាច់ កិន​រហូត​ដល់​សាច់​ស្វិត​ល្អ។
– យក​សាច់​ចេញ​រួច​ដាក់​ចូល​ថង់​ប្លាស្ទិក​ ។ កាត់​ក្បាល​ថង់​តូច​ល្មម​ដើម្បី​ច្របាច់​ប្រហិត​ចេញ​ឲ្យ​មូល​ល្អហើយ​ជា​ វិធី​ ដែល​ងាយ​ស្រួល​។
– ក្នុង​អំឡុង​ពេល​ច្របាច់​ប្រហិត ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ដាក់​អំបិល ស្ករ, រួច​ភ្លក្ស រស​ជាតិ​ល្មម​គឺ​បាន​ហើយ។ (វិធី​នេះ​មិន​ធ្វើ​ ឲ្យ​សាច់​គោ​សាប​ពេល​ស្រុះ​រួច​) ។ ទឹក​ពុះ​ដាក់​សាច់​គោ​ចូល​ចម្អិន​ 5 នាទី រួច​ដួល​ចេញ។
– ប្រសិន​បើ​ធ្វើ​ទុក​ញាំ​ពេល​ដួល​ចេញ​ដាក់​ចូល​ទៅ​ក្នុង​ចាន​ទឹក​ត្រជាក់ រួច​ដាក់​ចូល​ថង់​ឬ​ប្រអប់។ ដាក់ចូល​ទូរ​ទឹកកក​ ប្រសិន​បើ​អ្នក​ចង់​ទុក​រយៈពេល​យូរ​ជាង​នេះ​។
ប្រភព៖ KNN 

No comments:

Post a Comment

Pages