​ដុតប្រហុក​គ្រឿង
គ្រឿង​៖
ស្លឹកគ្រៃ​ រំដេង​ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ ម្ទេស​ទុំ​ ស្លឹក​ក្រូច​ រមាត​ អំពិល​ខ្ចី​បី​គួរ​ បុក​លាយ​ចូល​គ្នា​អោយ​ម៉ដ្ឋ​
 គ្រឿង​ ៣​ស្លាបព្រា​បាយ​
សាច់​ត្រី​ ៣០០​ក្រាម​
ប្រហុក​ ១​ស្លាបព្រា​
ស្លឹក​ម្រះ​ព្រៅ​មួយ​ក្ដាប់​

 វិធី​ធ្វើ​​៖
លាយ​គ្រឿង​ទាំងអស់​ចូល​គ្នា​អោយ​សព្វ​ ហើយ​ដាក់​ខ្ចប់​ស្លឹក​ចេក​ ត្បុត​អាំង​ភ្លើង​ងំ​ ចំនួន​ ២០​នាទី​
ពេល​ឆ្អិន​ បរិភោគ​ជាមួយ​អន្លក់​ ត្រសក់​ សណ្ដែក​គួរ​ ត្រប់​ ផ្កា​កំប៉ោក​ ផ្កា​ស្នោ​ចៀន​ ឬ​ ស្រុះ​ ឬ​ ស្រស់​ ត្រសក់

​ពស់​ ត្រឡាច​ខ្ចី​ ផ្កា​ខាត់ណា​ខៀវ​ ឬ​ផ្កា​ខាត់ណា​ស​ ជាដើម​។
ប្រភព៖ KNN 
 

No comments:

Post a Comment

Pages