​ឆ្អឹងជំនីរ​ជ្រូក​អាំង

គ្រឿងផ្សំ​ :
ឆ្អឹងជំនីរ​ជ្រូក ១.៥ គីឡូក្រាម
ទឹកជ្រលក់ ១២៥ មី​លី​លីត្រ
ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា​បាយ
ស្រា​ដំណើប ៣ ស្លាបព្រា​បាយ
ស្ករត្នោត ១ ស្លាបព្រា​បាយ
ទឹកឃ្មុំ ១ ស្លាបព្រា​បាយ
ទឹក​ប៉េងប៉ោះ ២ ស្លាបព្រា​បាយ
 ខ្ទឹមស ៤ ខ្លែប​ហាន់​ជាស្រេច
ខ្ញី​ស្រស់​ហាន់​ជាស្រេច
ម្ទេស​ស្រស់​វះ​យក​គ្រាប់​ចេញ​ហើយ​ហាន់​ជាស្រេច
អំបិល និង​ម្រេច​ស្រស់

វិធី​ធ្វើ​ :
ប្រាប់​ឱ្យគេ​កាប់​ឆ្អឹងជំនីរ​ឱ្យ​ហើយ​ប្រវែង​ពី ៤ ទៅ ៥ សង់ទីម៉ែត្រ​។ ដាក់​ឆ្អឹងជំនីរ​ចូល​ទឹក​ក្តៅ​។ បន្ថយកម្តៅ និង​រំងាស់​រយៈពេល ២០ នាទី​។​
ចាក់ទឹក​ជ្រលក់ ទឹកស៊ីអ៊ីវ ស្រា​ដំណើប ស្ករ ទឹកឃ្មុំ ទឹក​ប៉េងប៉ោះ ខ្ទឹមស ខ្ញី និង​ម្ទេស​បញ្ចូល​គ្នា​ក្នុង
ចានគោម​មួយ​។ ដាក់​ឆ្អឹងជំនីរ​ចូលក្នុង​គ្រឿង​ដែល​អ្នក​លាយ​រួច​ច្របល់​ចូលគ្នា​។     ​បើសិនជា​អាច អ្នក​ដាក់​ឆ្អឹងជំនីរ​ដែល​ប្រលាក់​គ្រឿង​រួច គ្រប​ឱ្យ​ជិត​ដាក់​ក្លាស់​សេ​ក្នុង​ទូរ​ទឹក កក​យ៉ាងតិច
ពី ៣ ទៅ ៥ ម៉ោង ឬក៏​ពេញ​មួយ​យប់​ ​កាន់តែ​ប្រសើរ។​
ប្រភព៖ KNN 
 

No comments:

Post a Comment

Pages