គឹមឈីត្រសក់បែបកូរ៉េ
គ្រឿងផ្សំ- ត្រសក់ ១ គីឡូក្រាម
- ម្ទេះម៉ត់ ៥ ស្លាព្រា
- ទឹកត្រីមួយស្លាព្រា
- ប៊ីចេង ២ ស្លាព្រាកាហ្វេ
- ស្លឹកខ្ទឹមមានកម្រិតស្មើនិងការ៉ិតនៅពេលជិតហើយ
- ខ្ទឹមបារាំង ១ មើម
- ការ៉ុត ១ មើម
របៀបធ្វើ
១. ដំបូងអ្នកត្រូវពុះត្រសក់ជា ៤ ប៉ុន្តែមិនត្រូវឲ្យដាក់នោះទេ បន្ទាប់មកយកអំបិលមកលាបទាំងក្នុងនិងក្រៅឲ្យសព្វប្រើអំបិល ២ ស្លាបាយសម្រាប់ត្រសក់ ១ គីឡូក្រាម បន្ទាប់ពីលាបសព្វ ហើយធ្វើការទុកមួយអន្លើ។
២. យកស្លឹកខ្ទឹមមកហាន់ប្រវែងមួយត្នាំងដៃ។ ខ្ទឹមបារាំងពុះជាពីរហាន់បណ្តោយៗ បន្ទាប់មកកាត់ជាពីរ។ការ៉ុតជិតវាជារាងបញ្ឆិតៗ បន្ទាប់មកធ្វើការចិតជារាងបញ្ឆិតៗជាបន្ទះឲ្យស្តើងៗ។ យកបន្លែដែលបានជិតទាំងអស់មកលាងឲ្យស្អាត បន្ទាប់មកធ្វើការផ្ទេរបញ្ចូលក្នុងចានធំមួយដោយដាក់ក្នុងកម្រិតស្មើគ្នា។
៣. បន្ទាប់ពីចាក់បន្លែទាំងអស់ចូលក្នុងចានរួចមក សូមបន្ថែមម្ទេសទឹកត្រីមួយស្លាព្រា,ប៊ីចេង ២ ស្លាព្រាកាហ្វេចូលច្របល់ចូលគ្នាឲ្យសព្វ។
៤. យកត្រសក់ដែលបានត្រាំទុកនោះមកលាងទឹកឲ្យស្អាត បន្ទាប់មកយកគ្រឿងដែលបានលាយទុកនោះមកលាប និងញាត់ចូកក្នុងត្រសក់ឲ្យពេញជាការស្រេច៕
ប្រភពៈ khtoem
No comments:
Post a Comment