ឆាងាវអំពិលទុំ

គ្រឿងផ្សំ
- ស្កសរ ២ ស្លាព្រាកាហ្វេ
- ម្ទេស ២ ឬ ៣ ផ្លែ
- ស្លឹកជី ៣ សន្លឹក
- ងាវស្រស់ ៥០០ ក្រាម
- ប្រេងឆា ១ ស្លាព្រាកាហ្វេ
- អំបិល ១ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ៣ ស្លាព្រាកាហ្វេ
- អំពិលទុំ ៤ ឬ ៥ គ្រាប់
- ចិញ្ច្រាំខ្ទឹម ២ ឬ ៣ កម្ពឹស
 

របៀបធ្វើ
១. យកងាវមកត្រាំទឹកអង្ករ​ប្រហែល​មួយ​ម៉ោង បន្ទាប់​មក​លាង​ទឹក​ឲ្យ​ស្អាត​ស្រង​ទុក​ឲ្យ​ស្រស​ទឹក។
២. ម្ទេសហាន់ជាបញ្ឆិតៗ និងបេះ​ស្លឹក​ជីទុក​រោយ​ពីលើងាវ។
៣. លាយប្រេងឆាមួយស្លាព្រាកាហ្វេជាមួយនិងអំបិលស្ករ, ប៊ីចេង, ទឹក​ត្រី​ព្រម​ទាំង​អំពិល​ទុំ​ក្នុង​កូន​ចាន​មួយ​កូរ​ឲ្យ​សព្វ​ទុក​មួយ​អន្លើ។
៤. ចិញ្ច្រាំខ្ទឹមបំពងឲ្យឡើងឈ្ងុយ បន្ទាប់​មក​ចាក់​ទឹក​ម្ចូ​ដែល​បាន​លាយ​ទុក​នោះ​ចូល​រួច​បន្ថែម ឆាងាវ​មួយ​ត្រឡប់​ឲ្យ​ងាវ​ហាមាត់​ដួស​ដាក់​ចាន​រួច​បន្ថែម​ម្ទេស និង​ស្លឹក​ជី​ដែល​បាន​រាប​ទុក​មក​ដាក់​ពី​លើ​ជា​កាស្រេច។ អ្នក​អាច​ឆាងាវ​ជាមុន​សឹម​ដាក់​ទឹក​ម្ជូជា​ក្រោយ​ក៏​បាន​ដែល៕
 ប្រភពៈ khtoem

No comments:

Post a Comment

Pages