គ្រឿងផ្សំ
- ទំពាំងស្រស់ ៣០០ ក្រាម
- ម្ទេសប្លោកខ្ចី ១ ឬ ២ ផ្លែ
- ប្រហុក ៦ សាច់
- ត្រីកែ (ត្រីមានជាតិខ្លាញ់) ៤០០ ក្រាម
- អង្ករកន្លះស្លាព្រាកាហ្វេ
- ប៊ីចេងកន្លះស្លាព្រាកាហ្វេ
- អំបិលកន្លះស្លាព្រាកាហ្វេ
- ស្ករសមួយស្លាព្រាកាហ្វេកន្លះ
- ទឹកត្រីមួយស្លាព្រាបាយ
- បន្លែបន្សាប (ត្រួយម្ទេស ស្លឹកផ្ទី….តាមចំណូលចិត្ត) មួយដៃ
វិធីធ្វើ
១. ជាដំបូងអ្នកត្រូវសកទំពាំងឲ្យនៅតែខ្ចីបន្ទាប់មកប្រើកាំបិតមុខពីមកឈូសឲ្យស្តើងៗ។
២. ប្រហុកត្រូវចិញ្ច្រាំម៉ត់។ត្រីធ្វើនឹងលាងទឹកឲ្យស្អាតកាត់ជាកងៗ។
៣. បន្ទាប់ពីអ្នកធ្វើការចិញ្ច្រាំប្រហុកអ្នកត្រូវចាក់ប្រហុកព្រមទាំងត្រពាំងចូលក្នុងឆ្នាំងសម្លមួយរួចបន្ថែអង្ករកន្លះស្លាព្រាកាហ្វេ (ប្រសិនបើអ្នកមានទឹកបាយអ្នកអាចចាក់ទឹកនេះចូលបាន រួចសឹមបន្ថែមទឹកធម្មតាតាមក្រោយ) ។ ក្រោយមកចាក់ទឹកចូលរងចាំរហូតដល់ត្រពាំងបាត់ហាស។
៤. បន្ទាប់ពីរងចាំមយយសន្ទុះរួចមកអ្នកគួរបន្ថែមសាច់ត្រី,អំបិលកន្លះស្លាព្រាកាហ្វេ, ប៊ីចេងកន្លះស្លាព្រាកាហ្វេ, ស្ករសមួយស្លាព្រាកាហ្វេកន្លះ, ទឹកត្រីមួយស្លាព្រាបាយ និងម្ទេសចូលកូរមួយសព្វចាំមួយរំពុះរហូតដល់ត្រីឆ្អិនគួរបន្ថែមបន្លែបន្សាប រួចរងចាំមួយរំពុះភ្លក់មើលឲ្យល្មមតាមចំណូលចិត្តជាការស្រេច៕
ប្រភពៈ khtoem
No comments:
Post a Comment