នំ​ផ្លែ​អាយ

+ គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៥០០ ក្រាម
- ស្ករត្នោត ២-៣ ដុំ (ស្ករដុំ)
- ទឹកត្តៅឧណ្ហៗ ១ កែវ
- ដូង ១ ផ្លែ កោសដាក់ពេលញ៉ាំ
 

+ វិធីធ្វើ
១. ជា​ដំបូង​អ្នក​ត្រូវ​យក​ម្សៅ​អង្ករ​ដំណើប​លាយ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ​ស្មាន​មើល​ប្រហែល​ម្សៅ​ធ្វើ​នំបាញ់​ចា​នឿក​។
២. យក​ម្សៅដែល​បាន​លាយ​រួច​យក​មក​លុញ​រួច​ធ្វើ​ឲ្យ​សំប៉ែត​បន្ទាប់​មក​ដាក់​ស្ករ​ចូល​ដើម្បី​ធ្វើ​ស្នូល​ (ស្ករ​ដាក់​តាម​ចំ​ណូល​ចិត) រួច​ហើយ​ក៍​ខ្ចប់​និង​លុញ​ឲ្យ​មូល​ម្តង​ទៀត​រក្សា​ទុក​ដោយ​ឡែក​​សិន​​ ធ្វើ​ដូច​នេះ​រហូត​ទាល់​តែអស់​ម្សៅ​ (ម្សៅ​ដែល​លុញ​ធ្វើ​នំ​តូចៗ​ល្មម​)។
៣. ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ​បន្ទាប់​មក​ក៍​យក​នំដែលបាន​លុញ​ដាក់​ស្នូល​រួច​រាល់​ហើយ​មក​បង់​ចូល​ទៅ​ក្នុង​ទឹក​ដែល​កំ​ពុងពុះ​។​
៤. ពេល​ដែល​នំ​អណ្តែត​អ្នក​ត្រូវ​ស្រង់​យក​មក​ដាក់​ក្នុង​ទឹក​ត្រជាក់​រួច​ហើយ​ក៍​ស្រង់​ពី​ទឹក​ត្រជាក់​យក​មក​ទុក​ ពេក​ដែល​អ្នក​ញ៉ាំ​ត្រូវ​យក​ដូង​ដែល​បាន​កូស​មក​ដាក់​រោយ​ពី​លើ៕​
ប្រភពៈ khtoem
 

No comments:

Post a Comment

Pages